ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រធានភូមិ អនុភូមិ សមាជិកភូមិ នៅភូមិអង្គឫស្សី ខេត្តស្វាយរៀង
 
ចែករំលែក ៖

នាថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមជាមួយលោក សុទ្ធ គឹមចន្ទ ប្រធានក្រុមប្រឹក្សាស្រុកស្វាយជ្រំ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រធានភូមិ អនុភូមិ សមាជិកភូមិ នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីស្វែងយល់អំពីការងាររដ្ឋបាលដែលភូមិបានអនុវត្តន៍កន្លងមក ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ