ឯកឧត្តម លី សារី​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម​ និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំវិហារ​ នៅខេត្ត​កំពត​
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម​ និងចូលរួមរំលែកមរណទុក្ខ​ គោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំវិហារ​ភូមិអណ្តូងត្របែក(ភូមិកំពង់ក្រុង)​ ស្ថិតនៅភូមិកំពង់ក្រុង​ ឃុំកំពង់គ្រែង​ ស្រុកទឹកឈូ​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ សាឡេះ​ សេន​ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុង​ ស្រុក​ សមាជិកក្រុមប្រឹក្សាឃុំ​ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀនខ្មែរអ៉ិស្លាម​ ថ្នាក់ដឹកនាំតាមវិហារ​ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ