ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូខ្មែអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ នៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសន៍រំឮកដល់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាថា យើងមានថ្ងៃនេះក៏ដោយសារប្រទេសយើងមានសន្តិភាព ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូប អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺជឿជាក់លើប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តចបវរធិបតីនាយករដ្ឋមន្ត្រី ស្ថិតក្រោមម្លប់សន្តិភាព។

នាឱកាសនោះផងដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់លោកគ្រូ អ្នកគ្រូសរុបចំនន២២នាក់ ក្នុងនោះលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម១០ម៉ឺនរៀល និងគ្រូបណ្តែតចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១៥ម៉ឺនរៀល សរុបទាំងអស់ចំនួន ២.៨០០.០០០រៀល។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ