ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១២គ្រួសារ នៅខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់ឧបត្ថម្ភចំនួន ១០,៨០០ដុល្លារអាមេរិក ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១២គ្រួសារ នាពេលថ្មីៗនេះ នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាគណៈអ៊ីម៉ាំខេត្តត្បូងឃ្មុំ ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

អំណោយថវិកានេះ ទទួលបានពីសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម តាមរយៈសប្បុរសជននៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់។ ជាមួយគ្នាដែរ មជ្ឈមណ្ឌលអ៉ិស្លាមភ្នំពេញ(PPIC) ក៏បានរួមចំណែកជួយ ថវិកាចំនួន ១ ១០០ដុល្លារ ក្នុងនោះគ្រួសាររងផលប៉ះពាល់ទាំងស្រុងទទួលបាន ចំនួន៤០ម៉ឺនរៀល ក្នុង១គ្រួសារ និង២គ្រួសារ ដែលរងផលប៉ះពាល់តិចជាងទទួលបានក្នុង១គ្រួសារ ២០ម៉ឺនរៀល។

ជាមួយគ្នាដែរ ឯកឧត្តម ណាសៀត អូស្មាន បាននាំមកនូវការផ្តាំផ្ញើចែករំលែកទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដល់ក្រុមគ្រួសាររងគ្រោះ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ