ឯកឧត្តម អោក បូរ៉ា អញ្ជើញចូលរួមប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភានៅរាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំសម្របសម្រួលការអញ្ជើញចុះបំពេញមុខងារតំណាងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងមន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាពេលខាងមុខ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ