













នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំការអញ្ជើញចុះបំពេញមុខងារតំណាងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលខេត្ត នាពេលខាងមុខ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន