ឯកឧត្តម អោក បូរ៉ា អញ្ជើញចូលរួមប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភានៅខេត្តពោធិ៍សាត់
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីត្រៀមរៀបចំពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៧ ខេត្តពោធិ៍សាត់ នាពេលខាងមុខ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ