ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូៗ នៃសាលាតះហ្វីស្សដារ៉ូលហ្វូរកោន នៅខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូៗ នៃសាលាតះហ្វីស្សដារ៉ូលហ្វូរកោន ស្ថិតក្នុងភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានសម្តែងការកោតសរសើរដល់លោកនាយក ក៏ដូចជាលោកគ្រូៗ នៃសាលាតះហ្វីស្សដារ៉ូលហ្វូរកោន ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំអ៉ិស្លាម។
ក្រោយបញ្ចប់កិច្ចសំណេះសំណាល ក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តមក៏បានឧបត្ថមថវិកាចំនួន ៤.០០០.០០០៛(បួនលានរៀល) ដើម្បីជួយទ្រទ្រង់ការកសាងផ្ទះជូនលោកគ្រូៗ និងជូនលោកគ្រូស្ម័គ្រចិត្តចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០រៀល សរុបជាថវិកាចំនួន៤.៣៥០.០០០រៀល (បួនលានសាបសិបប្រាំម៉ឺនរៀល)។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ