ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បាននាំយកអំណោយមាន ទឹកបរិសុទ្ធចំនួន៥០កេស មីជាតិចំនួន៥០កេស ទឹកត្រីចំនួន២៥យួរ ទឹកស៊ីអ៊ីវចំនួន២៥យួរ អាកុលចំនួន៥០លីត្រ ម៉ាស់ចំនួន២,៥០០ម៉ាស់ និងសៀវភៅកម្រងច្បាប់ចំនួន៥ក្បាល
នារសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បាននាំយកអំណោយមាន ទឹកបរិសុទ្ធចំនួន៥០កេស មីជាតិចំនួន៥០កេស ទឹកត្រីចំនួន២៥យួរ ទឹកស៊ីអ៊ីវចំនួន២៥យួរ អាកុលចំនួន៥០លីត្រ ម៉ាស់ចំនួន២,៥០០ម៉ាស់ និងសៀវភៅកម្រងច្បាប់ចំនួន៥ក្បាល ជូនដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីចែកបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនដែលកំពុងជួបការលំបាក ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ។