
នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភថវិកា ចំនួន២០០.០០០រៀលដល់លោកស្រី សៅ ស្រីនាង អនុប្រធានភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅមណ្ឌលសុខភាព ដើម្បីជួយសម្រាលទុក្ខក្នុងគ្រាសម្រាកព្យាបាល។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន