ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានការខ្វះខាតចំនួនពីរគ្រួសារ ក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋមានការខ្វះខាតចំនួនពីរគ្រួសារស្ថិតក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្តមក៏បាននាំយកគ្រឿងឧបភោគបរិភោគថវិកាមួយចំនួនរួមមាន៖
១/ លោកយាយ ស៊ូវ ឈុនលីម អាយុ ៧២ឆ្នាំ ទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា៥០.០០០រៀល ។
២/ លោកស្រី ផា អំពិលតឹក អាយុ ២៦ឆ្នាំ ទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា៥០.០០០រៀល ។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ