khmer eng
  • ឯកឧត្តម ឡៅ ឆន សមាសជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូនស្រី បានយកទ័យ្យវត្ថុរួមមាន ៖ អង្ក ៥០គ.ក្រ មី ២កេះ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ទឹកសុទ្ធ ១កេះ និងថវកា ១០មុឺនរៀល ព្រមទាំង ចង្ហាន់ ទៅប្រគេន ព្រះសង្ឃគង់នៅវត្តអដ្ឋិស្មរសាន្ត ហៅវត្តថ្មី
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ០៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ឯកឧត្តម ឡៅ ឆន សមាសជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនស្រី បានយកទ័យ្យវត្ថុរួមមាន ៖ អង្ក ៥០គ.ក្រ មី ២កេះ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ទឹកសុទ្ធ ១កេះ និងថវកា ១០មុឺនរៀល ព្រមទាំង ចង្ហាន់ ទៅប្រគេន ព្រះសង្ឃគង់នៅវត្តអដ្ឋិស្មរសាន្ត ហៅវត្តថ្មី ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងជួបការខ្វះខាតស្បៀង ក្នុងកាលៈទេសដែលជំងឺកូវិដ-១៩ កំពុងឆ្លងរីកសាយពាសពេញប្រទេស ពិសេស នៅក្នុងខេត្តសៀមរាបផ្ទាល់។ ក្នុងឱកាសនោះឯកឧត្តម បានទូលសុំឱ្យព្រះអង្គ បន្តការប្រុងប្រយ័ត្នដោយអនុវត្តឱ្យបានជាប្រចាំនូវិធានការ ៣ការពារ ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្លាត់ការរីករាលដាលជំងឺកូវីដ-១៩ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ