លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជេីញនាំយកទេយ្យវត្ថុ និងបច្ច័យទៅថ្វាយប្រគេន សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ២០២៦​ លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ព្រឹទ្ធសភា​ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជេីញនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំទៅថ្វាយប្រគេន សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ។

ទេយ្យទានជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយប្រគេនចំពោះ សម្ដេចព្រះមហាសង្ឃរាជ ជាអម្ចាស់ រួមមាន៖ អង្ករ, ផ្លែឈើស្រស់, ទឹកដោះគោ Ensure, ទឹកដោះគោស្រស់, ទឹកត្រចៀកកាំ, ទឹកប្រទាលកន្ទុយក្រពើ, ទឹកបរិសុទ្ធ, និងថវិកាមួយចំនួនធំ។ ដោយឡែក លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក៏មានសទ្ធាជ្រះថ្លាថ្វាយប្រគេននូវថវិកាផ្ទាល់ខ្លួនមួយចំនួនផងដែរ៕

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ