





នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៤៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ២ និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រួមជាមួយឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា និងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញជូនដំណើរគណៈប្រតិភូដឹកនាំដោយឯកឧត្តម Syed Yousuf Raza Gillani ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន អញ្ជើញធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។ ការអញ្ជើញជូនដំណើរស្និទ្ធស្នាលនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន
បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ទៅដោយទទួលបានលទ្ធផលផ្លែផ្កា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន