អគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំពិធីបាឋកថាឈ្វេងយល់អំពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការចែករំលែកគម្រូភាពនៃភូមិគម្រូមិត្តភាពកម្ពុជា-ចិន
 
ចែករំលែក ៖

នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិន រៀបចំពិធីបាឋកថា ឈ្វេងយល់អំពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការចែករំលែកគម្រូភាព នៃភូមិមិត្តភាពកម្ពុជា-ចិន នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
អង្គពិធីប្រព្រឹត្តទៅដោយមានមតិស្វាគមន៍ដោយលោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា ការធ្វើបទបង្ហាញស្តីពីវីរភាពរបស់ថ្នាក់ដឹកនាំចិន ក្នុងការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បទបង្ហាញស្តីពី ការចែករំលែកគម្រូភាព នៃភូមិគម្រូមិត្តភាពកម្ពុជា-ចិន ដោយលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងមានការចាក់បញ្ចាំងខ្សែវីដេអូ ស្តីពី ដំណើរទស្សនកិច្ចភូមិគម្រូមិត្តភាពកម្ពុជា-ចិន និងវីដេអូស្តីពីវីរភាពរបស់ថ្នាក់ដឹកនាំចិន ក្នុងការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំមតិបូកសរុបរបស់លោកបណ្ឌិត ជា មុនីឫទិ្ធ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ