ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Jean Lestienne ទីប្រឹក្សាតំណាងឱ្យសហគមន៍បារាំងនៅឯនាយសមុទ្រ ជួបសំដែងការគួរសម និងថ្លែងអំណរគុណ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋារគារ Royal Angkor Resort ខេត្តសៀមរាប ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Jean Lestienne ទីប្រឹក្សាតំណាងឱ្យសហគមន៍បារាំងនៅឯនាយសមុទ្រ និងលោក Charles Limousse ទទួលបន្ទុកផ្នែកដូរតន្រ្តី បានជួបសំដែងការគួរសម និងថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ ដែលបានអនុញ្ញាតលោក ទាំងពីរបំពេញការងារជាអ្នកស័្មគ្រចិត្តនៅក្នុងផ្នែក ទំនាក់ទំនងសាធារណៈ និងផ្នែកវប្បធម៌ នៅអមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។