ឯកឧត្តម ឡោក ឆាយ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិ PEACELAND
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Wang Ke ប្រធានមូលនិធិ PEACELAND នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
សូមជម្រាបថា មូលនិធិ PEACELAND គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញត្រូវបានបង្កើតឡើងក្នុង Peaceland Foundation ខែមេសា ឆ្នាំ២០១៨ សំដៅដោះស្រាយវិបត្តិមនុស្សធម៌ពិភពលោក និងវិបត្តិបរិស្ថាន ជាមួយនឹងកម្លាំងរុញច្រានដ៏អស្ចារ្យក្នុងការច្នៃប្រឌិត។ មូលនិធិបានចុះឈ្មោះជាមួយការិយាល័យកិច្ចការស៊ីវិលក្រុងប៉េកាំង Peaceland Foundation គឺជាមូលនិធិឯកជនមួយក្រោមការគ្រប់គ្រងរបស់ក្រសួងកិច្ចការស៊ីវិលនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ចាប់តាំងពីបង្កើតឡើងមក ប្រតិបត្តិការរបស់មូលនិធិបានគ្របដណ្ដប់លើប្រទេសចិន កម្ពុជា ថៃ ស្រីលង្កាហ្ស៊ីមបាវ៉េ ម៉ូសំប៊ិក ម៉ាឡាវី អីរ៉ង់ លីបង់ និងប្រទេសជាច្រើនទៀត។
មូលនិធិនេះក៏បានជំរុញអង្គការសង្គមចិនផ្សេងៗ ឱ្យមានឥទ្ធិពលបន្ថែមទៀតលើបញ្ហាជំនួយមនុស្សធម៌ពិភពលោក ព្រមទាំងបានស្នើឱ្យចាប់ផ្តើមបង្កើតបណ្តាញស៊ីវិលចិនសម្រាប់ជំនួយមនុស្សធម៌អន្តរជាតិក្នុងឆ្នាំ២០១៩ និងគំនិតផ្តួចផ្តើមមនុស្សធម៌ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ហើយបានបង្កើតឡើងដោយសមាជិកស្នូល រួមមានអ្នកជំនាញដោះស្រាយវិបត្តិ អតីតឯកអគ្គរដ្ឋទូត អ្នកជំនាញការទូតសាធារណៈ និងសហគ្រិនជាដើម៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ