khmer eng
  • បាឋកថាស្តីពី អរិយធម៌សកលបង្កើនល្បឿនឆ្ពោះទៅរកសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ត្រូវបានរៀបចំនៅវិមានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន គាំទ្រដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំកម្មវិធីបាឋកថាស្តីពី អរិយធម៌សកលបង្កើនល្បឿនឆ្ពោះទៅរកសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
    កម្មវិធីនេះ ប្រព្រឹត្តទៅនៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងជាតំណាងឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងនិស្សិតនៃសកលវិទ្យាល័យមេគង្គកម្ពុជាជាច្រើនរូប។
    ពិធីនេះក៏មានមតិស្វាគមន៍ដោយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិន ព្រមទាំងការធ្វើបទបង្ហាញស្តីពី៖
    ១.អរិយធម៌សកលជាលំនឹងសន្តិសុខសកល ដោយឯកឧត្តម កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទទីស្តីការគណៈរដ្ឋមន្រ្តី
    ២.អរិយធម៌សកលជន្ទល់នៃការអភិវឌ្ឍសកលដោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
    ៣.អរិយធម៌សកលជាមាគ៌ាថ្មីនៃទំនើបកម្មសង្គម ដោយតំណាងស្ថានទូតចិនប្រចាំកម្ពុជា
    ៤.អរិយធម៌សកលក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរួមរបស់មនុស្សជាតិ ដោយឯកឧត្តម ឈីវ លឹម អគ្គលេខាធិការរងអាជ្ញាធរមីន។
    ៥.អរិយធម៌សកលពង្រីកទំហំនៃកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដោយលោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានអញ្ជើញទស្សនៈកិច្ច ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម នាង ផាត អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃ ក្នុងគណៈកម្មការទី៤ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៧ព្រឹទ្ធសភា