ឯកឧត្តម អ៊ុំ សារឹទ្ធ និងលោកជំទាវ មុំ សណ្តាប់ បន្តអញ្ជើញចូលរួមសិក្ខាសាលា និងធ្វើបទអន្តរាគមន៍ស្តីពី សភាបើកចំហ និងឆ្លើយតប
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារLaôtel ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតប និងបានធ្វើបទអន្តរាគមន៍ស្តីពី សភាបើកចំហ និងឆ្លើយតប ដោយបានលើកអំពីបរិបទសភាទូទៅ គោលការណ៍សារវ័ន្តចំនួនបួន តម្លាភាព(Transparence) ការចូលរួម (Participation) សុចរិតភាព (Intégrité) និងការច្នៃប្រឌិត (innovation) តាមរយៈការអនុវត្តជាក់ស្តែងនូវផែនការសកម្មភាពសម្រាប់សភាកម្ពុជាបើកចំហពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ផែនការនេះមានគោលបំណងពង្រឹងសភាប្រជាធិបតេយ្យ តាមរយៈការធ្វើទំនើបកម្ម ការបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាស្ពានផ្តល់ទំនុកចិត្តរវាងសមាជិកសភា និងប្រជាពលរដ្ឋ។

ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ