ឯកឧត្តម អ៊ុំ សារឹទ្ធ និងលោកជំទាវ មុំ សណ្តាប់ បន្តអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតប
 
ចែករំលែក ៖

នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារLaôtel ទីក្រុងវៀងចន្ទន៍ សាធារណរ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតប។ សមាជិក សមាជិកាសភាបានពិភាក្សាប្រធានបទស្តីពីការគាំទ្រ ការអភិវឌ្ឍ មុខងារបំពេញបន្ថែមរបស់សមាជិកសភា និងប្រជាពលរដ្ឋ បានសេចក្តីថាសភានីមួយៗធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ ក្នុងគោលបំណងធ្វើសេចក្តីសម្រេចសារៈសំខាន់ជាច្រើន ដោយសម្របយ៉ាងឆាប់រហ័សទៅនឹងបច្ចុប្បន្នភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការឆ្លើយតបយ៉ាងជាក់លាក់ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដូចជា ករណីជំងឺកូវីដ-១៩ និងកម្មវិធីគាំទ្រការងើបឡើងវិញសេដ្ឋកិច្ចជាមួយនឹងធនធាន។ លើសពីនេះ សភាក៏បានលើកកម្ពស់ នូវការអនុវត្តវិទ្យាសាស្រ្ត ព័ត៌មានវិទ្យា នវានុវត្តន៍ និងបានពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថ្នាលឌីជីថលឯកទេស ដោយពង្រីកការតភ្ជាប់រវាង សកម្មភាពសភា និងការចូលរួមរបស់ប្រជាពលរដ្ឋ។

ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ