khmer eng
  • គណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំ សមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានអគ្គលេខាធិការ អគ្គលេខាធិការរងសភាជាសមាជិកសមាគមចូលរួមសរុបចំនួន១១០រូប។
    កិច្ចប្រជុំនេះប្រព្រឹតិ្តទៅក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដោយមានរបៀបវារៈចំនួនពីរ៖ ១-សុន្ទរកថាថ្លែងបើកកិច្ចប្រជុំដោយលោក Philippe Schwab ប្រធាន ASGP ដោយផ្តោតលើការស្វាគមន៍សមាជិកថ្មីរបស់ ASGP ការធ្វើបទបង្ហាញអំពីការបោះឆ្នោតគណៈកម្មការប្រតិបតិ្តនាពេលខាងមុខ ការធ្វើបទបង្ហាញអំពីការកែប្រែនៃបទបញ្ជារបស់ ASGP និងការងារថវិការបស់ ASGP និង២- ការធ្វើបទបង្ហាញ និងការពិភាក្សាដេញដោលដោយតំណាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសនានារបស់ ASGP ចំនួន១៦ប្រធានបទលើទិដ្ឋភាពនានានៃប្រធានបទរួម “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដូចខាងក្រោម៖
    ១-លោក Remco Nehmelman សភាប្រទេសហូឡង់ បានធ្វើបទបង្ហាញអំពី តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត។
    ២-លោកស្រី Graciela Baez សភាប្រទេស Mexico បានធ្វើបទបង្ហាញអំពី ការប្រឈមការរាតត្បាតសកលនៃជំងឺកូវីដ-១៩។
    ៣-លោក Jose Pedro Montero សភាប្រទេស Uruguay បានធ្វើបទបង្ហាញអំពី ការរៀបចំរបស់ព្រឹទ្ធសភា Uruguay ចាប់តាំងពីការប្រកាសភាពអាសន្នសុខាភិបាល។
    ៤-លោកស្រី Despina Chatzivassiliou Tsovilis តំណាងក្រុមប្រឹក្សាសភាអឺរ៉ុប (PACE) បានធ្វើបង្ហាញអំពីប្រតិបតិ្តការនៃសន្និបាតសភាអន្តរជាតិ៖ បញ្ហាប្រឈមនយោបាយ រដ្ឋបាល និងឡូជីស្ទីក។
    ៥-លោក Mark L. Mendoza សភាប្រទេស Philippines បានធ្វើបទបង្ហាញអំពី ការសម្របសម្រួលលើដំណើការធ្វើច្បាប់។
    ៦-លោក Abdualla Almasri សភាប្រទេស Libya បានធ្វើបទបង្ហាញអំពី ការគ្រប់គ្រងវិបតិ្ត។
    លោក Rashed Abunajma សភាប្រទេស Bahrain បានធ្វើបទបង្ហាញអំពី ការសម្របសម្រួលលើដំណើការធ្វើច្បាប់។
    ៧-លោក Chloe Mawson សភាចក្រភពអង់គ្លេស បានធ្វើបទបង្ហាញអំពី គុណសម្បតិ្ត និងគុណវិបតិ្តនៃការដំណើការសភាជាន់ខ្ពស់បែបហាយប្រ៊ីដ (Hybrid House of Lords)។
    ៨-លោក Samora da Costa Cesar Ferreira សភាប្រទេស SAO TOME AND PRINCIE បានធ្វើបទបង្ហាញអំពីការអនុវត្តវិធានការអនាម័យ។
    ៩-លោកបណ្ឌិត Mesrak Mekonen សភាប្រទេស Ethiopia បានធ្វើបទបង្ហាញអំពីការកែសម្រួលបទប្បញ្ញតិ្តរបស់សភា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃជំងឺរាតត្បាតសកល។
    ១០-លោកបណ្ឌិត Radshad A. Al-Rasses សភាប្រទេស Yemen បានធ្វើបទបង្ហាញអំពី តួនាទីនៃសភា Yemen នៅអំឡុងពេលនៃវិបតិ្តកូវីដ-១៩។
    ១១-លោក Abdul Muqtader Nasary សភាប្រទេស Afghanistan បានធ្វើបទបង្ហាញអំពី តួនាទី និងការរៀបចំរបស់សភា Afghanistan។
    ១២-លោកបណ្ឌិត Indra Iskandar សភាប្រទេសឥណ្ឌូនេស៊ី បានធ្វើបទបង្ហាញអំពីតួនាទី និងការរៀបចំនៃសភាជាន់ទាបឥណ្ឌូនេស៊ី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល
    ១៣-លោក Adam Niemczewski សភាប្រទេសប៉ូឡូញ បានធ្វើបទបង្ហាញអំពី ការអនុវត្តតួនាទីសមាជិកព្រឹទ្ធសភា នៃសធារណរដ្ឋប៉ូឡូញ នៅអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩៕ ប្រភព៖ នាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥០ នៃសភាប្រើភាសាបារាំង
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំវិហារអ៉ិស្លាម នៅស្រុកទឹកឈូ ខេត្តកំពត