
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅសាលបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) ក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានអគ្គលេខាធិការ អគ្គលេខាធិការរងសភាជាសមាជិកសមាគមចូលរួមចំនួន១១០រូប។
កិច្ចប្រជុំនេះប្រព្រឹតិ្តទៅដោយមានរបៀបវារៈចំនួន ០២គឺ៖
១-ការធ្វើបទបង្ហាញរបស់លោក Martin Chungong អគ្គលេខាធិការរបស់សភាពអន្តរសភា (IPU) អំពីការវិវត្តថ្មីៗ របស់ IPU។
២-ការធ្វើបទបង្ហាញ និងការជជែកពិភាក្សាដោយតំណាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសនានារបស់ ASGP ចំនួន ១៥ប្រធានបទ លើទិដ្ឋភាពនានានៃប្រធានបទរួមស្តីពី “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” រួមមាន៖
១) ការឆ្លើយតបរបស់រដ្ឋសភាប្រទេស Kenya ទៅនឹងការរាតត្បាតសកលនៃជំងឹកូវីដ-១៩
២) តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងរោគរាតត្បាត ដោយសភាប្រទេស Egypt
៣) នវានុវត្តន៍នៅក្នុងព្រឹទ្ធសភាប្រទេសអេស្ប៉ាញ៖ តើនវានុវត្តន៍គួរបន្តអនុវត្ត ក្រោយពេលបញ្ហាប្រឈមបច្ចុប្បន្នត្រូវបានលុបបំបាត់ឬទេ?
៤) វិធានការអនុវត្តនៅអំឡុងការរាតត្បាតជំងឺកូវីដ-១៩ និងគុណសម្បតិ្តសម្រាប់រដ្ឋសភាប្រទេស Madagascar
៥) ការកែសម្រួល ដើម្បីដោះស្រាយការរាតត្បាតជំងឹកូវីដ-១៩ ដោយសភាប្រទេស Suriname
៦) និរន្តរភាពការងារសភាក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩
៧) ជំហានបន្ទាប់សម្រាប់នីតិវិធីសភា ឡូជីស្ទីក និងការចូលរួម ក្រោយការរាតត្បាតជំងឹកូវីដ-១៩ ដោយសភាចក្រភពអង់គ្លេស
៨) តួនាទី និងការរៀបចំសភានៅអំឡុងពេលការរាតត្បាតសកលនៃជំងឺកូវីដ-១៩ ដោយសភាប្រទេសប៉ាគីស្ថាន
៩) ការរាតត្បាតសកលនៃជំងឺកូវីដ-១៩៖ បញ្ហាប្រឈមនៃការអនុវត្តសម័យប្រជុំបែបហាយប្រីដ និងការបោះឆ្នោតអេឡិចត្រូនិច
១០) នវានុវត្តន៍នៃព្រឹទ្ធសភាប្រទេសហ្វីលីពីន ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតជំងឹកូវីដ-១៩
១១) ការប្រែក្លាយជាសភាឌីជីថល នៅក្នុងបរិបទជំងឺរាតត្បាតសកល៖ ហានិភ័យ និងកលានុវត្តភាព
១២) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រការបំពេញមុខងារសភានៅអំឡុងពេលនៃ ជំងឺរាតត្បាតសកល ដោយសភាប្រទេសឥណ្ឌា
១៣) ឧបករណ៍រៀបចំសម័យប្រជុំសភាតាមប្រព័ន្ធវីដេអូ ដោយសភាប្រទេសប្រស៊ីល
១៤) កម្មវិធីសម្រាប់អ្នកទស្សនាសភា នៅអំឡុងពេលជំងឹរាតត្បាតសកល និងសិក្ខាសាលា សម្រាប់សិស្សសាលារៀន
១៥) ការកែសម្រួលនៃរដ្ឋសភាប្រទេសថៃ ជាពិសេសសភាតំណាង ក្នុងការឆ្លើយតបទៅនឹង ការរាតត្បាតជំងឹកូវីដ-១៩៕