



ាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ម៉ោងនៅរាជធានីភ្នំពេញ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាតំណាងក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង (APF) បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ក្នុងក្របខ័ណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃសភាប្រើភាសាបារាំង (APF) នៅសាលភក្តីវិក្រម២ វិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីរបៀបវារៈសំខាន់ៗរួមមាន៖
១-បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ
២-ការតែងតាំងបេក្ខជនសម្រាប់មុខតំណែងដើម្បីបោះឆ្នោតជ្រើសតាំង នៅក្នុងសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងយុនដេ ប្រទេសកាមេរូន នាខែកក្កដា ឆ្នាំ២០២៦។
៣-ពិនិត្យបញ្ហាផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន