








ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន១៩វត្ត នៅខេត្តស្វាយរៀង តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ស្ថិតនៅវត្តព្រៃឆ្លាក់ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
ពិធីបុណ្យនេះដែរ ក៏មានការជួបជុំពុទ្ធបរិស័ទនមស្សការព្រះ រតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតកាទាំង៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ស ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។
ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃនៃវត្តទាំង៣រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ២បាវ, ទឹកបរិសុទ្ធ៥កេសតូច,ទឹកCOCA២កេស,ទឹក IZE ទឹកក្រូច២ កេស, ទឹក IZE ២កេស,ទឹកWURKZ២កេស,ទឹក EXPREZ ២កេស, អំពូលសូឡា ៣ គ្រាប់, សាប៊ូក្រូចឆ្មា ៣ធុង, សាប៊ូលាងចាន ២កេស, សាប៊ូលាងបន្ទប់ទឹក ១កេស, ទឹកដោះគោខាប់ ១កេស, ទឹកដោះគោខ្ទិះ ១កេស, ទឹកដោះគោឆៅ ២កេស, ត្រីខ ១កេស, ស្កសរ ៥គីឡូក្រាម, ខ្ទឹមសរ ២ គីឡូក្រាម, ខ្ទឹមក្រសហម ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ប៊ីចេង ៥គីឡូក្រាម, មីកញ្ចប់ ៥កេសតូច, ធូប ២ដុំ, ត្រីងៀត ៥គីឡូក្រាម និងទៀនក្រមួន ២ គីឡូក្រាម។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា