‎ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន៥ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រួមមាន លោកជំទាវ ថាក់ ឡានី សមាជិកាក្រុម ឯកឧត្តម សាយ បូរិន សមាជិកក្រុម និងឯកឧត្តម ឣ៊ឹង លាងហ៊ួ សមាជិកក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន៥ (ឃុំផ្សារ មេលំ កំពង់ព្រះគគីរ ខុនរ៉ង និងអញ្ចាញរូង) នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅសាលាឃុំផ្សារ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយនឹងអង្គបោះឆ្នោត ឈ្វេងយល់ ផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅមូលដ្ឋាន ដែលមានសមាសភាពចូលរួមចំនួន ៤៥នាក់ ក្នុងនោះរួមមាន សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំទាំង៥ឃុំ នាយប៉ុស្តិ៍នគរបាល មន្រ្តីសាលាស្រុក មន្រ្តីកសិកម្មស្រុក និងគ្រូបង្រៀន ព្រមទាំងមានភេជ្ជៈ និងឧបត្ថម្ភថវិកាជូនជាសោហ៊ុយក្នុងការធ្វើដំណើរផងដែរ។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ