ក្រុមការងារហិរញ្ញវត្ថុព្រឹទ្ធសភា ជួបប្រជុំពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៧ ជាមួយមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា បានដឹកនាំក្រុមការងារហិរញ្ញវត្ថុព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ស្តីពី «ការការពារគម្រោងថវិកាព្រឹទ្ធសភាឆ្នាំ២០២៧» ជាមួយមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំរាល់ទិន្នន័យ និងផែនការថវិកាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំកម្រិតខ្ពស់ពិនិត្យ និងសម្រេចនាខែសីហា ឆ្នាំ២០២៦ ខាងមុខ។

ប្រភព៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ