

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារអាមេរិក ជូនដល់ក្រុមគ្រួសារលោកស្រី ស្លេះ ស៊ីម៉ះ អាយុ៤២ឆ្នាំ ដែលជាស្ត្រីមេម៉ាយមានជីវភាពខ្វះខាត និងកូនស្រីឈ្មោះ នោត ព្រីយ៉ា អាយុ១០ឆ្នាំ បន្ទាប់ពីអ្នកទាំងពីរបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យម្តាយបាក់ដៃ និងកូនស្រីបាក់ជើង កំពុងសម្រាកព្យាបាលក្នុងស្ថានភាពលំបាក។
គ្រួសាររងគ្រោះរស់នៅភូមិព្រែកខ្ជាយ ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រោយឧបទ្ទវហេតុនេះ ពួកគាត់បានប្រឈមនឹងការលំបាកទាំងផ្នែកសុខភាព ជីវភាពរស់នៅ និងបន្ទុកក្នុងការព្យាបាល។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន