




គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖
១- ពិភាក្សា ត្រៀមជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
២- ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៩ព្រឹទ្ធសភា