




ឯកឧត្តម ងី ច័ន្ទផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃ ISC-2 បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបាននិងកំពុងអនុវត្ត និងទិសដៅការងារបន្ត។
កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន