

ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចាត់ឱ្យក្រុមការងារ នាំយកកញ្ចប់អាហារចំនួន ២៥០កញ្ចប់ ស្មើនឹងថវិកាចំនួន១.២៥០.០០០រៀល ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកប្រតិបត្តិធម៌ និងបំពេញកាតព្វកិច្ចសាសនា នៅថ្ងៃសុក្រ។
ការចែកជូននេះ បានប្រព្រឹត្តទៅនៅភូមិបឹងទន្សោង ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២៦។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន