


នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ស្ថិតនៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភក្នុង ១គ្រួសារ ទទួលបានក្រមា១ និងថវិកាចំនួន ១០.០០០រៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៤ព្រឹទ្ធសភា