ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា រៀបចំជំនួបចែករំលែកចំណេះដឹងស្តីពី «ទស្សនៈដឹកនាំ និងកាលានុវត្តភាពនៃវឌ្ឍនភាពសេដ្ឋកិច្ចចិន»
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានរៀបចំជំនួបចែករំលែកចំណេះដឹងក្រោមប្រធានបទ «ទស្សនៈដឹកនាំរបស់ឯកឧត្តម ស៊ី ជីនពីង និងកាលានុវត្តភាពនៃវឌ្ឍនភាពសេដ្ឋកិច្ចចិន» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សន ពៅ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានធ្វើបទបង្ហាញអំពីទស្សនៈ បទពិសោធដឹកនាំ និងការអភិវឌ្ឍរបស់ប្រទេសចិន។ បទបង្ហាញនេះ ផ្ដោតជាពិសេសអំពី  ទស្សនៈដឹកនាំរបស់ឯកឧត្តម ស៊ី ជីនពីង ដែលបានរួមចំណែកជំរុញវឌ្ឍនភាពលេចធ្លោរបស់ចិននាពេលបច្ចុប្បន្ន ដោយសារការរួមបញ្ចូលគ្នារវាងគោលគំនិតទស្សនវិជ្ជាបុរាណរបស់ឡៅជឺ និងខុងជឺ ជាមួយនឹងទ្រឹស្ដីម៉ាក្សនិយម ព្រមទាំងគោលគំនិតស្តីពីការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងគំនិតផ្តួចផ្តើមអន្តរជាតិសំខាន់ៗជាច្រើនទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត សន ពៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចែករំលែកចំណេះដឹង ទស្សនទាន និងបទពិសោធល្អៗ ព្រមទាំងបានសម្តែងក្តីសង្ឃឹមថា កម្មវិធីចែករំលែកចំណេះដឹងប្រកបដោយអត្ថន័យបែបនេះ នឹងបន្តរៀបចំឡើងជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ