








នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរោងអង្គុយរង់ចាំសិស្ស នៅសាលាបឋមសិក្សាកន្ទុយវៃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
រោងអង្គុយរង់ចាំនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលបានកសាងឡើងនៅទីលានខាងមុខសាលារៀន ក្នុងគោលបំណងបង្កភាពងាយស្រួលដល់មាតាបិតា ឬអាណាព្យាបាលសិស្សក្នុងការអង្គុយទទួលកូនចៅ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា