ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញនាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងសម្ភារៈមួយចំនួន ទៅប្រគល់ជូនគ្រួសារសពលោក កែវ ឈី
 
ចែករំលែក ៖

នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញនាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចំនួន៤សែនរៀល និងសម្ភារៈមួយចំនួន ទៅប្រគល់ជូនគ្រួសារសពលោក កែវ ឈី អាយុ៧៥ឆ្នាំ ជាជំទប់ទី១ ក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានទទួលមរណភាពកាលពីថ្ងៃ១៦ ខែសីហា ឆ្នាំ២០២៦ ដោយរោគាពាធ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ