





នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៤៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា និងឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ រួមជាមួយឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា និងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់សមាជិកក្រុមប្រឹក្សា Shura ដឹកនាំដោយឯកឧត្តម ABDULAZIZ AALMALKI សមាជិកក្រុមប្រឹក្សា shura នៃប្រទេសអារ៉ាប៊ីសាអូឌីត អញ្ជើញធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។ ការអញ្ជើញជូនដំណើរស្និទ្ធស្នាលនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់សមាជិកក្រុមប្រឹក្សា Shura នៃប្រទេសអារ៉ាប៊ីសាអូឌីត បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ទៅដោយទទួលបានលទ្ធផលផ្លែផ្កា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន