














គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ង៉ាន ចំរើន អនុប្រធានគណៈកម្មការទី៥ តំណាងឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកកំចាយមារ និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង។
បន្ទាប់ពីជួបពិភាក្សាជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ (កម្ពុជា, វៀតណាម) ស្វែងយល់ការ អភិវឌ្ឍលើវិស័យនានាតំបន់ជិតច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភព៖ នាយកដ្ឋានព័ត៌មាន