
















ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំជាមួយតំណាងមកពីក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីពិភាក្សាត្រៀមរៀបចំដំណើរទស្សកិច្ចរបស់ឯកឧត្តម MIN AUNG HLAING ប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅនៅគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦…។
រូបភាព៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន