





បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅថ្ងៃត្រង់ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម ដោយមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះទស្សនកិច្ចការបណ្តុះបណ្តាលជំនាញកុំព្យូទ័រថ្នាក់បឋម ដោយឥតគិតថ្លៃជូនយុវជន និងប្រជាពលរដ្ឋ ព្រមទាំងទស្សនកិច្ចសាលាបឋមសិក្សាឈើទាល ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន