ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក សំបកវេចខ្ចប់ និងសម្ភារៈពាក់ព័ន្ធ ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ នៅស្រុកត្រាំកក់ ខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក សំបកវេចខ្ចប់ និងសម្ភារៈពាក់ព័ន្ធ ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ មានទម្ងន់សរុបប្រមាណជាង ៨០០តោន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅភូមិត្រពាំងវែង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាងពីរពាន់នាក់ផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ