ឯកឧត្តម ឡោក ឆាយ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចាន់ ណារ៉េត
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ ណារ៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥:២០នាទីក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តម ចាន់ ណារ៉េត ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ