ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញ​ចូលរួមចុះពិនិត្យទីទួលសុវត្ថិភាពត្រៀមលក្ខណ:ជួយដល់ប្រជាពលរដ្ឋនៅពេលមានទឹកជំនន់ទឹកភ្លៀង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម អុី ឡុង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួប លោក កែវ តារារស្មី អភិបាលស្រុក មង្គលបូរី លោក សៃ ឡៅ មេឃុំ បត់ត្រង់និងក្រុមប្រឹក្សាឃុំ ដើម្បីពិនិត្យទីទួលសុវត្ថិភាពត្រៀមលក្ខណ:ជួយដល់ប្រជាពលរដ្ឋនៅពេលមានទឹកជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចលំនៅដ្ឋាន។ ក្នុងពេលចុះពិនិត្យ ឯកឧត្តម និងលោក អភិបាលស្រុក បានជូនថវិកាមួយចំនួនដល់លោកមេឃុំ ក្នុងការចាត់ចែងឆ្ការព្រៃ កាត់ស្មៅសម្អាតទីទួលត្រៀមទុកទទួលបងប្អូនប្រជាពលរដ្ឋយើង ដែលស្ថិតដីរបស់លោក ចាន់ ហេង ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:តេលា នៅជាប់ផ្លូវជាតិលេខ៥ ភូមិបត់ត្រង ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ