ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែករង្វាន់ម៉ូតូជូនសិស្សនិទ្ទេសA នៅខេត្តបាត់ដំបង
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស ឯកឧត្តមបណ្ឌិត អ៊ុក គង់ ឯកឧត្តម លេង វី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែករង្វាន់ម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ចំនួន៩០នាក់ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅសាលមហោស្រពសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ