







នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តបុទុមវតី រាជធានីភ្នំពេញ។ សូមគោរពដឹងគុណ និងសូមបួងសួងសូមដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនកម្ពុជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមគុណព្រះរតនត្រ័យ ទេវតាទិសទាំងប្រាំបី ប្រោសប្រទានពរជ័យថ្នាក់ដឹកនាំ រាជដ្ឋាភិបាល បន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀតលើខ្មាំងឈ្លានពាន ដើម្បីមាតុភូមិ និងប្រជាជនកម្ពុជា ទទួលបានសុខសន្តិភាពនៅពេលឆាប់ៗខាងមុខនេះ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា