









នាព្រឹកថ្ងៃសោរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា និងសហការី បានអញ្ជើញនាំយកនូវទេយ្យទាន រួមមាន៖ អង្ករចំនួន ២ប៉ាវ, ទឹកបរិសុទ្ធចំនួន ២កេស, មីចំនួន ២កេស, ត្រីខចំនួន ២យួរ, ទឹកស៊ីអ៊ីវចំនួន ២យួរ, ទឹកត្រីចំនួន ២យួរ និងថវិកាមួយចំនួន ទៅវេរប្រគេនព្រះសង្ឃគង់ នៅវត្តព្រះអង្គគុហ៌ា ព្រមទាំងអញ្ជើញចុះជួបសំណេះសំណាល និងជូនថវិកាមួយចំនួនជូនប្រជាពលរដ្ឋ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន