ឯកឧត្តម អ៊ុំ សារឹទ្ធ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តនាគវ័ន
 
ចែករំលែក ៖

ឯកឧត្តម អ៊ុំ សារឹទ្ធ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តនាគវ័ន
=======
នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តនាគវ័ន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ព្រមទាំងលោកតាជី លោកយាយជី បានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ ព្រមទាំនាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ព្រមទាំងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ សូមដួងវិញាណក្ខន្ធបុព្វការីជនទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ដែលយកទៅប្រគេនព្រះសង្ឃនាឱកាសនោះ រួមមាន៖ អង្ករ ២តោន ទឹកក្រូច៣០កេស ទឹកសុទ្ធ៥០កេស ត្រីខ៥កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអុីវ១០យួរ ស្កស៥បាវធំ មីយើង៥កេសធំ តែ១០គីឡូក្រាម នំខ្មែរ១៧កន្ត្រក សាដក២១៤កញ្ចប់ ផ្លែឈើ៨កន្ត្រកធំ ក្រណាត់ស៤៥ដុំ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។