khmer eng
  • ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានស្រាវជ្រាវ អញ្ជើញចូលរួមសន្និសីទអបអរសារទិវារំលឹកខួប២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ សួន ពុធថាវី អគ្គនាយិកា និងឯកឧត្ដម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទអបអរសារទិវារំលឹកខួប២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈប្រព័ន្ធហ្សូម (Zoom) នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
    ក្នុងឱកាសនៃពិធីនេះ ក៏មានការផ្សព្វផ្សាយសៀវភៅ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងការសម្ពោធសៀវភៅស្តីពី គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា៖ ទស្សនទានចម្រុះក្នុងសន្និសីទរំលឹកខួប២៧ ផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ