khmer eng
  • លោកជំទាវ សាយ ចាន់ណាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តវាលស្បូវ និងវត្តអង្គបឹងចក
     
    ចែករំលែក ៖

    លោកជំទាវ សាយ ចាន់ណាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តវាលស្បូវ និងវត្តអង្គបឹងចក
    =======
    នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តចំនួនពីរ គឺវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងវត្តអង្គបឹងចក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
    ក្នុងពិធីនោះ លោកជំទាវបានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ ព្រមទាំនាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដានរបស់សម្តេចប្រធានព្រឹទ្ធសភា ព្រមទាំងឧទ្ទិសដល់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ សូមដួងវិញាណក្ខន្ធបុព្វការីជនទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
    ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ដែលយកទៅប្រគេនដល់ព្រះសង្ឃទាំងពីរវត្ត ក្នុងមួយវត្តៗ រួមមាន៖ អង្ករ១តោន ទឹកក្រូច១០កេស ទឹកបរិសុទ្ធ៥កេស ត្រីខ៣កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ស្ករ.ស ២បាវធំ មី៥កេសធំ តែ១០គីឡូក្រាម ម៉ាស់២កេស សាដក៤៥កញ្ចប់ ក្រណាត់ស៤០ដុំ ព្រមទាំងបច្ច័យមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ​ទី៦ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឯក សំអុល ដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា 
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន៣
    thumbnail
     
    សារលិខិតអបអរសាទររបស់ឯកឧត្តម ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា គោរពជូនឯកឧត្តម ឯក សំអុល ដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសត្រូវការសសរស្តម្ភប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន