khmer eng
  • មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមសន្និសីទប្រចាំឆ្នាំលើកទី២៣ របស់វិទ្យាស្ថាន KPI
     
    ចែករំលែក ៖

    មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមសន្និសីទប្រចាំឆ្នាំលើកទី២៣ របស់វិទ្យាស្ថាន KPI
    =======
    នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ចូលរួមសន្និសីទប្រចាំឆ្នាំលើកទី២៣ របស់វិទ្យាស្ថានKPI ក្រោមប្រធានបទស្តីពី “លទ្ធិប្រជាធិបតេយ្យក្នុងទិដ្ឋភាពថ្មី” តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលពិសេស៣ នៃវិមានព្រឹទ្ធសភា។
    សន្និសីទប្រចាំឆ្នាំលើកទី២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការចូលរួមសន្និបាតប្រចាំឆ្នាំនេះ គឺជាការពង្រឹងភាពជាដៃគូរជិតស្និទជាមួយវិទ្យាស្ថានKPI ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានKPI ព្រមទាំងដើម្បីទទួលបានចំណេះដឹងប្រកបដោយគុណភាព និងបច្ចុប្បន្នភាពអំពីទិដ្ឋភាពប្រជាធិបតេយ្យរបស់ថៃក្នុងរបត់ថ្មី៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ