khmer eng
  • សម្តេចប្រធានព្រឹទ្ធសភាដង្ហែព្រះមហាក្សត្រក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
     
    ចែករំលែក ៖

    សម្តេចប្រធានព្រឹទ្ធសភាដង្ហែព្រះមហាក្សត្រក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
    ========
    នាព្រឹកថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ២០២១ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
    ក្នុងពិធីបុណ្យឯករាជ្យជាតិនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងប្រទានភ្លើងជ័យ ដែលនឹងត្រូវរក្សាទុករយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
    ថ្ងៃទី៩ វិច្ឆិកានេះ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលទទួលបានឯករាជ្យពេញបរិបូរណ៌ពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមស្រាយបួសខែរ៉ាម៉ាឌនរបស់សាសនិកអ៉ិស្លាម កម្ពុជា រៀបចំដោយស្ថានទូត​អារ៉ាបីសាអ៊ូឌីត​ប្រចាំនៅកម្ពុជា
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ណាសៀត អូស្មាន អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន១៣០គ្រួសារ ក្នុងស្រុកពញាឮ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ណាសៀត អូស្មាន អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ ក្នុងក្រុងតាខ្មៅ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាពបានអញ្ជើញចូលជួបសំណេះសំណាល អបអរសាទរ និងគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា