គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញណក្ខន្ធ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី
 
ចែករំលែក ៖

គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញណក្ខន្ធ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី
=======
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម សោម សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធិការ និងទំនាក់ទំនងអន្តរជាតិ ជាតំណាងឱ្យឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញណក្ខន្ធ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅវេលាម៉ោង០៣:៤៥នាទីទៀបភ្លឺ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ពិធីបុណ្យឯកឧត្តមបណ្ឌិត ឃឹម ឈុនអ៉ី ត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅវត្តបុទុមវតី ដែលស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។